ហេតុអ្វីបានជាបុរសខុសរហូត? Why is a man always wrong?
1. បើបុរសបោកនារី គេនឹងគិតថា បុរសជាមនុស្សចូលចិត្តបោកស្រីៗ។
If you cheat her, people will say you are a lady killer.
បើស្រីៗបោកប្រុសវិញ គេនឹងគិតថា មនុស្សប្រុសនោះឆ្កួតណាស់!។
If she cheats you, people will say you are stupid.
2. បើមនុស្សប្រុសមិនធ្វើឲ្យនារីនោះពេញចិត្ត នាងនឹងគិតថា អ្នកមិនខ្វល់ពីគេ។
If you don’t treat her perfectly, she will say you don’t care of her.
បើមនុស្សប្រុសធ្វើបានល្អ នាងនឹងគិតអំពីបទពិសោធន៌របស់អ្នក។
If you do perfectly, she will think of your experience.
3. បើមនុស្សប្រុសមិនសូវខ្វល់ពីមនុស្សស្រីទេ នាងនឹងគិតថា អ្នកមិនស្រឡាញ់នាងខ្លាំងទេ។
If you don’t care much of her, she will say you don’t love her strongly.
បើមនុស្សប្រុសខ្វល់ពីមនុស្សស្រីខ្លាំង នាងនឹងគិតថា អ្នកកំពុងតែបោកប្រាស់នាង។
If you do so, she will suspect that you try to deceive her.
4. បើបុរសសុំនារីទៅដើរលេង នាងនឹងគិតថា អ្នកជាមនុស្សប្រុសហ៊ឺហារ។
If you ask her to go for a walk, she will start to think that you are a play boy.
បើបុរសមិនសុំនារីទៅដើរលេងវិញ នាងនឹងគិតថា អ្នកមិនខ្វល់ពីគេ។
If you don’t, she will think you don’t care of her.
5. បើបុរសចេញលុយឲ្យនារី នាងនឹងគិតថា អ្នកជាមនុស្សខ្ជះខ្ជាយ។
If you pay her, she will think you are extravagant.
បើបុរសមិនចេញលុយឲ្យនារីទេ នាងនឹងគិតថា អ្នកជាមនុស្សកំណាញ់។
If you don’t, she will say you are parsimonious.
6. បើមនុស្សប្រុសមានសង្សារ គេនឹងគិតថា អ្នកជាមនុស្សមិនស្មោះត្រង់។
If you have girlfriends, people will think you are a fickle man.
បើមនុស្សប្រុសគ្មានសង្សារទេ គេនឹងគិតថា អ្នកជាមនុស្សខ្ទើយ។
If you don’t, people will suspect that you are a gay.
7. បើមនុស្សប្រុសមិនព្យាយាមតាមស្រឡាញ់នារីទេ នាងនឹងនិយាយថា អ្នកជាមនុស្សមិនពុះពារនឹងឧបសគ្គសោះ។
If you don’t try to love her, she will say you don’t struggle.
ប៉ុន្តែបើអ្នកព្យាយាមវិញ នាងនឹងនិយាយថា អ្នកចង់បានផលប្រយោជន៌ពីនាង។
If you do, she will think that you want to take advantages from her.
8. បើមនុស្សប្រុសសុំបែកគ្នា អ្នកដ៏ទៃគេនឹងគិតថា អ្នកមានស្រីផ្សេង។
If you ask for breaking up, they think because you have a new one.
បើមនុស្សស្រីសុំបែកគ្នា អ្នកដ៏ទៃគេនឹងគិតថា ពីព្រោះតែនាងមិនអាចទ្រាំទ្របាន។
If she asks, they think because she cannot stand any longer.
9. បើអ្នកមិនបង្ហាញភាពស្តាយក្រោយនៃការបែកបាក់របស់ទេ គេនឹងគិតថា អ្នកជាអ្នកចាប់ផ្តើមនៃការបែកបាក់គ្នា។
If you don’t show the regret of breaking, people will say you are the one who starts breaking.
បើអ្នកបង្ហាញវិញ គេនឹងគិតថា អ្នកជាមនុស្សប្រុសទន់ខ្សោយ។
If you do, people will say you are a weak man.
10. បើអ្នកនារីប៉ះបុរស នាងគ្រាន់តែនិយាយថាសុំទោស ហើយបុរសនឹងអធ្យាស្រ័យ។
If a girl touches you, she just says sorry and you will forgive!
បើបុរសប៉ះនារីវិញ នាងនឹងស្រែកថា អាចង្រៃ! ហើយអ្នកនឹងខ្មាស់គេតែម្តង។
If you touch her, she will say DAMN! And you will be shouted!
11. បើបុរសទៅដល់បន្ទប់ទឹក នារីនឹងនិយាយថា “មកមុន ចូលមុន”។
If you arrive at bathroom, she will say “Arrive first, go in first”
បើបុរសទៅដល់មុនវិញ នារីនឹងនិយាយថា “នារីៗមុន”។
If you arrive before her, she will say “Lady First”
12. បើបុរសមានជំងឺអេដហ៏ ពីព្រោះតែការសប្បាយខាងក្រៅ។
If you carry Aids, it is because of your outside entertainment.
បើនារីមានជំងឺអេដហ៏ ពីព្រោះតែស្វាមីរបស់នាង ឬព្រោះតែការធ្វើក្រចក។
If she carries Aids, it is because of her husband or because of doing nails.
13. បើបុរសថើបនារី អ្នកមិនមែនជាសុភាពបុរសទេ។
If you kiss her, you are not a gentle man.
បើបុរសមិនថើបវិញ អ្នកមិនមែនជាបុរសទេ។
If you don’t, you are not a man.
14. បើបុរសសរសើរនារី នាងនឹងគិតថា អ្នកកំពុងតែកុហកនាង។
If you praise her, she thinks that you are lying.
បើបុរសមិនសរសើរវិញ នាងនឹងគិតថា អ្នកកគ្មានអ្វីល្អសោះ។
If you don’t, you are good for nothing.
15. បើបុរសយល់ស្របទាំងអស់អំពីចំណង់ចំណូលចិត្តរបស់នារី នាងនឹងគិតថា អ្នកកំពុងតែបោកនាង។
If you agree with all her likes, she will think you are cheating her.
បើបុរសមិនយល់ស្របវិញ នាងនឹងគិតថា អ្នកមិនយល់ពីនាង។
If you don’t, you do not understand her.
16. បើបុរសធ្វើនារីមានអារម្មណ៌អណ្តែតអណ្តូង អ្នកជាមនុស្សមានបទពិសោធន៌ហើយ។
If you make her feel romantic, you are an experienced man.
បើបុរសមិនធ្វើទេ អ្នកមិនមានជាមនុស្សប្រុសពិតប្រាកដឡើយ។
If you don’t, you are not a real man.
17. បើបុរសជួបនឹងនារីញឹកញាប់ពេក នាងនឹងគិតថា វាពិតជាគួរឲ្យធុញទ្រាន់ណាស់។
If you visit her too often, she thinks it is boring.
បើបុរសមិនជួបញឹកញាប់វិញ នាងនឹងចោទអ្នកថា កំពុងតែបោកនាងហើយ។
If you don’t, she accuses you of cheating her.
18. បើបុរសស្លៀកពាក់បានស្អាតបាត នាងនឹងនិយាយថា អ្នកជាមនុស្សលេងខ្លួន។
If you are well-dressed, she says you are dany.
បើបុរសមិនស្លៀកពាក់ស្អាតបាតទេ នាងនឹងនិយាយថា អ្នកជាមិនគួរឲ្យចាប់អារម្មណ៌សោះ។
If you aren’t, you are a dull boy.
19. បើអ្នកប្រច័ណ្ឌនឹងនាង នាងនឹងគិតថា វាពិតជាអាក្រក់ណាស់។
If you are jealous, she says it is bad.
បើអ្នកមិនប្រច័ណ្ឌវិញ នាងនឹងគិតថា អ្នកមិនស្រឡាញ់នាងទេ។
If you aren’t, she thinks you don’t love her.
20. បើបុរសចង់ឲ្យមានអារម្មណ៌អណ្តែតអណ្តូង នារីនឹងគិតថា អ្នកមិនគោរពនារីសោះ។
If you attempt a romance, she says you don’t respect her.
បើបុរសមិនចង់ឲ្យមានអារម្មណ៌អណ្តែតអណ្តូងវិញ នារីនឹងគិតថា អ្នកមិនពេញចិត្តនាងទេ។
If you don’t, she thinks that you don’t like her.
21. បើបុរសមកយឺតតែបន្តិច នាងនឹងបញ្ចេញមុខយក្សរបស់នាង។
If you are minute late, she will show her Giant face.
បើនារីយកយឺតវិញ នាងនឹងនិយាយថា ស្រីៗគេអញ្ចឹងហើយ។
If she is late, she says “that’s a girl’s way”
22. បើបុរសសម្លឹងមើលស្រីផ្សេង នារីនឹងនិយាយថា អ្នកកំពុងតែចង់ញ៉ែរស្រីផ្សេង។
If you star at others, she accuses you of flirting.
បើនារីត្រូវបានបុរសផ្សេងសម្លឹងវិញ នាងគ្រាន់តែនិយាយថា “មកពីគេសរសើរខ្ញុំស្អាតអញ្ចឹងហើយ”។
If she is stared by others, she says that they are just admiring.
23. បើនារីនិយាយ នាងចង់ឲ្យបុរសស្តាប់។
If she talks, she wants you to listen.
បើបុរសស្តាប់ នាងចង់ឲ្យបុរសនិយាយដូចគ្នា។
If you listen, she wants you to talk.
24. មនុស្សមួយចំនួនស្គាល់ច្បាស់ពាក្យថា ប្រុសរកស្រី
Most people know clearly about the word “Womanizer”
ប៉ុន្តែគេមិនសូវស្គាល់ពាក្យថា ស្រីកខ្វក់។
But most of them don’t know the word “Slut”
25. បើបុរសមិននិយាយពាក្យថា ស្រឡាញ់ទេ បុរសនោះមិនខ្លាហានសោះ
If you don’t say “Love” you are not brave.
ប៉ុន្តែបើនារីមិននិយាយថា ស្រឡាញ់ ពីព្រោះតែនាងនឹងអៀនខ្មាស។
But if she doesn’t say “Love” it is because of she is SHY!