IR Questions
១- ការវិវត្តពី League of Nation ទៅ UN ចូលពន្យល់?
-អង្គការសង្គមប្រជាជាតិ (League of Nation) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១៩ ក្រោយសង្រ្គាមលោកលើកទី១ត្រូវបានបញ្ចប់ទៅ។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់មិនឱ្យមានសង្រ្គាមលោកកើតឡើងម្តងទៀត ប៉ុន្តែដោយសារតែអសមត្ថភាពរបស់ អង្គការសង្គមប្រជាជាតិ ក្នុងការទង់ស្កាត់មិនឱ្យមានសង្រ្គាមលោកសារជាថ្មី បានធ្វើឱ្យប្រទេសជាច្រើនចាប់ផ្តើមធ្វើកិច្ចព្រមព្រៀងជាមួយគ្នា នៅក្រៅរង្វង់សង្គមប្រជាជាតិ ប្រទេសនានាបានឈ្លានពានលើប្រទេសដ៏ទៃទៀត ដោយគ្មានការដាក់ទណ្ឌកម្ម និង សង្រ្គាមលោកលើកទី២ បានកើតឡើងម្តងទៀតនៅឆ្នាំ១៩៤៥។ ទីបំផុត អង្គការសង្គមប្រជាជាតិ ត្រូវបានរលាយខ្លួន រហូតដល់ឆ្នាំ១៩៤៥អង្គការសហប្រជាជាតិ (The United Nations) ត្រូវបានបង្កើតដើម្បីជំនួស អង្គការសង្គមប្រជាជាតិ ក្នុងគោលដៅចូលអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និង បញ្ចៀសមិនឱ្យមានសង្គ្រាមលោកសារជាថ្មីម្ដងទៀត។ អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ពោលគឺ ក្រោយបញ្ចប់នូវសង្រ្គាមលោកលើកទី២។ អង្គការសហប្រជាជាតិ គឺជាអង្គការអន្តរជាតិសម្រាប់នីតិអន្តរជាតិ ដើម្បីកសាងសន្តិភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការរីកចំរើននៃសង្គម និង បញ្ហាសិទ្ធិមនុស្ស។
២- ចូលធ្វើការប្រៀបធៀបយន្តការណ៌ទាំងឡាយរបស់ ASEAN និង EU
-អាស៊ានមិនមានស្ថាប័នអចិន្រ្តៃយ៌ទេ ចំណែកសហភាពអឺរ៉ុបមានស្ថាប័នច្រើនមានលក្ខណៈអចិន្ត្រៃយ៌។ សហភាពអឺរ៉ុបមាន ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និង ស្ថាប័នតុលាការ និង ក្រុមប្រឹក្សាច្រើនទៀត ចំណែកឯអាស៊ានមានតែយន្តការ ពុំមានស្ថាប័នទាំងនោះទេ។
-អាស៊ាន បច្ចុប្បន្ននៅមានរបាំងពន្ធគយដែលធ្វើឱ្យពិបាកចរាចរណ៌ទំនិញ និង សេវា ចំណែកសហភាពអឺរ៉ុប គ្មានរបាំងពន្ធគយទេ ហើយសមាជិកទាំងអស់អាចធ្វើចរាចរណ៌ទំនិញដោយសេរី។
-អាស៊ានមិនមានលុយរួមដូចសហភាពអឺរ៉ុបទេ។ ចំណែកឯសហភាពអឺរ៉ុបមានរូបិយវត្ថុមួយ គឺ Euro។
-រដ្ឋដែលជាសមាជិកសហភាពអ៊ឺរ៉ុប គឺជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យ ចំណែកអាស៊ាន ជាសហគមន៌ដែលមានប្រព័ន្ធនយោបាយខុសៗគ្នា។ សហភាពអ៊ឺរ៉ុបទទួលស្គាល់តែរដ្ឋដែលប្រកាន់យករបបប្រជាធិបតេយ្យប៉ុណ្ណោះ ប៉ុន្តែអាស៊ានវិញ ចំណុះទៅដោយប្រទេសខុសៗ គ្នាដូចជា ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋសង្គមនិយមវៀតណាម។
៣- អនុសញ្ញានៃការដោះស្រាយវិវាទជាអន្តរជាតិដោយសន្តិវិធី មានន័យដូចម្តេច? ពន្យល់ដោយសង្ខេប?
-អនុសញ្ញានៃការដោះស្រាយវិវាទជាអន្តរជាតិដោយសន្តិវិធី ក៏មានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា៣៣ និង ៣៥ផងដែរថា ភាគីនៃជម្លោះត្រូវដោះស្រាយតាមរយៈការចរចារ ការធ្វើអង្កេតសន្ធានកម្ម ការផ្សះផ្សារអាជ្ញាកណ្តាល ឬតាមមធ្យោបាយសន្តិវិធីផ្សេងទៀត ទៅតាមការជ្រើសរើស។ ភាគីនៃជម្លោះក៏អាចដោះស្រាយជម្លោះតាម មហាសន្និបាតនៃអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ តុលាការយុត្តិធម៌អន្តរជាតិ ឬ តាមរយៈភ្នាក់ងារក្នុងតំបន់ផងដែរ។ រីឯក្នុងធម្មនុញ្ញអាស៊ានមាត្រា២៣ ក៏បានចែងដូច្នេះដែរថា ភាគីនៃជម្លោះ អាចព្រមព្រៀងនៅពេលណាមួយក្នុងការស្វែងរកមធ្យោបាយដោះស្រាយវិវាទតាមរយៈអន្តរការីការផ្សះផ្សា ឬការសម្រុះសម្រួលក្នុងពេលវេលាដែលបានព្រមព្រៀង។ហើយភាគីក៏អាចស្នើសុំឱ្យប្រធានអាស៊ាន ឬអគ្គលេខាធិការអាស៊ានក្នុងតួនាទីជាមន្ត្រីផ្លូវការដើម្បីផ្តល់នូវអន្តរការី ការផ្សះផ្សា ឬ ការនាំសម្រុះសម្រួល។
៤- ការប្រៀបធៀបតុលាការអន្តរជាតិ និង តុលាការឧក្រិដ្ឋកម្មអន្តរជាតិ
តុលាការអន្តរជាតិ (International Court of Justice) ជាអង្គការច្បាប់ដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ ហើយចាប់ផ្តើមដំណើរការងាររបស់ខ្លួននៅ ក្នុងឆ្នាំ១៩៤៦ និង តុលាការអន្តរជាតិ មានសមត្ថកិច្ចចាត់វិធានការលើរដ្ឋប៉ុណ្ណោះ។
ឧ. សាលក្រមចេញដោយតុលាការអន្តរជាតិ ចែងថា ប្រាសាទព្រះវិហារជាប្រាសាទរបស់ប្រទេសកម្ពុជា។
ចំណែកឯ តុលាការឧក្រិដ្ឋអន្តរជាតិ (International Criminal Court) ជាតុលាការអចិន្រ្តៃយ៌ដែលមានយុត្តាធិការទូទាំងពិភពលោក សម្រាប់កាត់ទោសបុគ្គលនានាដែលជាប់ទោសពីបទរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតដូចជា :
-ឧក្រិដ្ឋកម្មប្រល័យពូជសាសន៌ (Genocide)
-ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (Crimes against humanity)
-ឧក្រិដ្ឋកម្មសង្រ្គាម (War crime)
-អំពើឈ្លានពាន (Crime of aggression)។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ មានសមត្ថកិច្ចទាក់ទងនឹងឧក្រិដ្ឋកម្មសង្រ្គាម ដែលបានប្រព្រឹត្តទាំងនៅក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិ និង មិនមែនអន្តរជាតិផងដែរ។ ខុសពី តុលាការអន្តរជាតិ ដែលយុត្តាធិការរបស់ខ្លួនមានកំណត់ត្រឹមតែរដ្ឋប៉ុណ្ណោះ។
៥- តើអាស៊ានអាចនឹងដូចសហភាពអ៊ឺរ៉ុបដែរឬទេ?
យោងទៅតាមគេហទំព័ររបស់អាស៊ាន ដែលគេសួរថា Will ASEAN will be like the EU? ហើយលោកបណ្ឌិតជនជាតិម៉ាឡេស៊ីម្នាក់ បានផ្តល់មតិយោបល់របស់គាត់ទៅលើសំណួរមួយនេះ។ គាត់បានឆ្លើយថា សំណួរថា ”តើអាស៊ានអាចនឹងដូចសហភាពអ៊ីរ៉ុបទេ” វាដូចទៅនឹងសំណួរ តើនារីអាចដូចបុរសទេ? សំណួរទាំងពីរនេះមានចម្លើយដូចគ្នា គឺ មិនអាចទេ។ គាត់បានរៀបរាប់ទៀតថា ភាពសាមគ្គីរបស់អាស៊ានមិនសូវរឹងមាំ ឯកិច្ចសហប្រតិបត្តិការពុំសូវមានលទ្ធផល គ្មានយន្តការដែលមានអំណាចកំពូល ដើម្បីត្រួតពិនិត្យការអនុវត្ត ប្រើគោលការណ៌ឯកច្ឆន្ទ័ មានការលំបាកលើការសម្រេចគ្រប់បញ្ហា ពុំមានរដ្ឋធម្មនុញ្ញរួមដើម្បីឱ្យប្រទេសទាំងអស់អនុវត្តន៌រួមគ្នា និង នៅចុងទសវត្សឆ្នាំ៩០ អាស៊ានបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរតែពុំឃើញសមាគមនេះចាត់វិធានការដោះស្រាយទេ ទីបំផុតសមាជិករបស់ខ្លួននីមួយៗ ដោះស្រាយតាមមធ្យោបាយរៀងៗខ្លួន ខ្លះទៅតាមលទ្ធភាពរបស់ខ្លួន ខ្លះទៀតទៅពឹងធនាគារពិភពលោក ធនគារអភិវឌ្ឍន៌អាស៊ានជាដើម។ និងកត្តាភូមិសាស្រ្ត វប្បធម៌ ភាសា និង ហរិញ្ញវត្ថុ ដូចជាពេលខ្លះកាលដែនអាស៊ាន មិនអាចបង្កើតស្ថាប័នបាន មកពីបញ្ហាហរិញ្ញវត្ថុ និង ឆន្ទៈនយោបាយរបស់រដ្ឋនីមួយៗ ដែលខ្លាចបាត់បង់អធិបតេយ្យភាពរបស់រដ្ឋខ្លួន រីឯ សហភាពអ៊ឺរ៉ុប ចំពោះសាសនា អត្តចរិក វប្បធម៌ភាគច្រើនស្រដៀងគ្នា ធ្វើឱ្យសហភាពអ៊ឺរ៉ុបចង់សម្រេចអ្វីមួយនោះ គឺសម្រេចដោយឯកច្ឆ័ន្ធ។ សរុបសេចក្តីមកគាត់ថា នៅថ្ងៃអនាគត អាស៊ានមិនអាចដូចសហភាពអ៊ឺរ៉ុបទេ ដោយអាស៊ានក៏ទទួលស្គាល់ខ្លួនឯងអញ្ចឹងដែរ។