សំណួរប្រឡងវិទ្យាសាស្រ្តនយោបាយ ១ - ចួរពន្យល់ពីទស្សនៈទូទៅជុំវិញអត្ថន័យនយោបាយ? - នយោបាយជារឿងរបស់វណ្ណៈអ្នកគ្រប់គ្រងដែលត្រូវតែប្រើអំណាច ដើម្បីគ្រប់គ្រងប្រទេស ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងប្រទេស ដើម្បីប្រមូលធនធានក្នុងការអភិវឌ្ឍប្រទេស ហើយក៏ជាតួនាទីរបស់អ្នកនៅក្រោមការគ្រប់គ្រងដែលត្រូវតែស្តាប់បង្គាប់ និង ប្រតិបត្តិតាមដោយម៉ឺងម៉ាត់នូវវិន័យ និង ច្បាប់។ - នយោបាយជារឿងស្វែងរកអំណាចដើម្បីប្រើអំណាចទាំងនោះ ស្វែងរកផលប្រយោជន៌សម្រាប់ខ្លួនឯង ការយល់ឃើញបែបនេះអាស្រ័យដោយអ្នកទាំងនោះធ្លាប់បានទទួលរងសម្ពាធពីនយោបាយបុគ្គលដែលមានជំនឿបែបនេះ មានអារម្មណ៌ស្អប់ខ្ពើមនយោបាយ ហើយមិនចង់ចូលរួមពាក់ព័ន្ធ។ - តាមទស្សនៈប្រជាជនសាមញ្ញយល់ឃើញថា នយោបាយគឺជា នយោបាយបោក និង ជាការងារខ្មៅកខ្វក់។ ២ - តើវិទ្យាសាស្រ្តនយោបាយមានប្រភពសំខាន់ៗអ្វីខ្លះ? ១ - ទស្សនៈនយោបាយ ក - ប្រវត្តិនៃគំនិតនយោបាយ ខ - ទស្សនៈនយោបាយ ២ - ស្ថាប័ននយោបាយ ក - រដ្ឋធម្មនុញ្ញ ខ - រដ្ឋាភិបាលកណ្តាល គ - រដ្ឋាភិបាលក្នុងតំបន់ និងមូលដ្ឋាន ឃ - រដ្ឋបាលសាធារណៈ និង គោលនយោបាយសាធារណៈ ង - មុខងារនៃសេដ្ឋកិច្ច និង សមាគមនៃរដ្ឋាភិបាល ច - ការប្រៀបធៀប និង ការវិភាគនៃស្ថាប័ននយោបាយ...