Posts

Showing posts from April, 2012

នីតិវិធីនៃការបង្កើតច្បាប់នៅប្រទេសកម្ពុជា ដោយសង្ចេប

អត្ថបទនៃសេចក្តីព្រាងច្បាប់នឹងធ្វើឡើងដោយនាយករដ្ឋមន្រ្តី តំណាងរាស្រ្ត ឬ សមាជិកព្រឹទ្ធសភាដាក់ជូន​រដ្ឋសភា ប្រធាន​រដ្ឋសភានឹងកោះប្រជុំ ដើម្បីពិនិត្យ និង សម្រេចប្រគល់ សេចក្តីព្រាងច្បាប់នោះទៅឲ្យ​គណៈកម្មការ​ជំនាញ ដើម្បីពិនិត្យពិភាក្សា​លើ​សេចក្តីព្រាងច្បាប់នោះ។ បន្ទាប់ពីគណៈកម្មការពិនិត្យរួចរាល់ ហើយត្រូវបញ្ចូលទៅ​ក្នុងរបៀបវារៈសម័យប្រជុំវិសាមញ្ញនៃរដ្ឋសភា។ រដ្ឋសភានឹងពិភាក្សា និង អនុម័តតាម សេចក្តីព្រាង​ច្បាប់មួយ​ជំពូកម្តងៗ ឬ មួយមាត្រាម្តងៗ។ បន្ទាប់ពីរដ្ឋសភាពិភាក្សា ហើយ​ត្រូវ​បញ្ជូន​ទៅព្រឹទ្ធសភាឲ្យត្រួតពិនិត្យ​​ ហើយឲ្យ​យោបល់​វិញក្នុងរយៈពេល១ខែ យ៉ាងយូរ។ បន្ទាប់ពីមានការយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា​ហើយ​ សេចក្តីព្រាង​ច្បាប់ត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និង យកតាមមតិភាគច្រើនដាច់ខាត។ សេចក្តីព្រាងច្បាប់​ដែលបាន​សម្រេចដូចខាងលើនេះ ត្រូវយកទៅប្រកាសឲ្យប្រើ។ ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ត្រូវបាន ព្រះមហាក្សត្រ​ទ្រង់ឡាយ​ព្រះហស្ត​លេខា​លើព្រះរាជក្រមប្រកាសឲ្យប្រើ ត្រូវចូលជា ធរមានតាមទិដ្ឋភាពៈ               ...