នីតិវិធីនៃការបង្កើតច្បាប់នៅប្រទេសកម្ពុជា ដោយសង្ចេប
អត្ថបទនៃសេចក្តីព្រាងច្បាប់នឹងធ្វើឡើងដោយនាយករដ្ឋមន្រ្តី តំណាងរាស្រ្ត ឬ សមាជិកព្រឹទ្ធសភាដាក់ជូនរដ្ឋសភា ប្រធានរដ្ឋសភានឹងកោះប្រជុំ ដើម្បីពិនិត្យ និង សម្រេចប្រគល់ សេចក្តីព្រាងច្បាប់នោះទៅឲ្យគណៈកម្មការជំនាញ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់នោះ។ បន្ទាប់ពីគណៈកម្មការពិនិត្យរួចរាល់ ហើយត្រូវបញ្ចូលទៅក្នុងរបៀបវារៈសម័យប្រជុំវិសាមញ្ញនៃរដ្ឋសភា។ រដ្ឋសភានឹងពិភាក្សា និង អនុម័តតាម សេចក្តីព្រាងច្បាប់មួយជំពូកម្តងៗ ឬ មួយមាត្រាម្តងៗ។ បន្ទាប់ពីរដ្ឋសភាពិភាក្សា ហើយត្រូវបញ្ជូនទៅព្រឹទ្ធសភាឲ្យត្រួតពិនិត្យ ហើយឲ្យយោបល់វិញក្នុងរយៈពេល១ខែ យ៉ាងយូរ។ បន្ទាប់ពីមានការយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភាហើយ សេចក្តីព្រាងច្បាប់ត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និង យកតាមមតិភាគច្រើនដាច់ខាត។ សេចក្តីព្រាងច្បាប់ដែលបានសម្រេចដូចខាងលើនេះ ត្រូវយកទៅប្រកាសឲ្យប្រើ។ ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ត្រូវបាន ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើ ត្រូវចូលជា ធរមានតាមទិដ្ឋភាពៈ ...